khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានរៀបចំកិច្ចប្រជុំក្រុមក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុម និងជាអនុប្រធានទី២ព្រឹទ្ធសភា នៅបន្ទប់ប្រជុំខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗ រួមមាន៖
    ១-សេចក្តីព្រាងកម្មវិធីលម្អិតនៃការ​ចុះជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត នៅក្រុងកំពង់ចាម ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម ស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនាថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នាពេលខាងមុខ
    ២-គម្រោងថវិកាចំណាយ សម្រាប់អនុវត្តន៍កម្មវិធីសំណេះ​សំណាលជាមួយអង្គបោះឆ្នោតនៅខេត្តកំពង់ចាម
    ៣-របាយការណ៍លទ្ធផលស្តីការចុះសំណេះសំណាលជាមួយអង្គ
    ៤-បញ្ហាផ្សេងៗ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail